ថ្ងៃទី២៦ ខែសីហា អង្គការមូលនិធិមិត្តភាពនិងសន្ដិភាពអាស៊ានអាស៊ីបូព៌ា និងគណៈកម្មាធិការជាតិប្រឆាំងគ្រឿងញៀនកម្ពុជា បានពិភាក្សាគ្នាអំពីផែនការសាងសង់ “មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនអន្តរជាតិកម្ពុជា-អាស៊ាន”បន្ទាប់ពីមជ្ឈមណ្ឌលនេះរួចរាល់ហើយនោះ នឹងអាចផ្ទុកអ្នកញៀនថ្នាំ បានប្រមាណ ៣០០០នាក់ សម្រាប់សំរាកព្យាបាល និងស្តារនីតិសម្បទា ។ ដើម្បីបំពេញតួនាទីរបស់អង្គការសប្បុរសធម៌សង្គម ជួយការងារប្រឆាំងគ្រឿងញៀន ស្តារនីតិសម្បទារបស់រាជរដ្ឋភិបាល និងកាត់បន្ថយផលប៉ះពាល់សង្គមដែលបណ្តាលមកពីអ្នកប្រើប្រាស់គ្រឿងញៀនក្នុងសង្គម លោកប្រធានអង្គការមូលនិធិ មិត្តភាពនិងសន្តិភាពអាស៊ានអាស៊ីបូព៌ា លោកឧញ៉ា ឆាវ អ៊ីនទ័រ បានដឹកនាំតំណាងនៃអង្គការមូលនិធិធ្វើទស្សនកិច្ចទៅកាន់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងបានបង្កើតទំនាក់ទំនងមិត្តភាពមួយគណៈកម្មការជាតិផងដែរ។ លោកឧញ៉ា ឆាវ អ៊ីនទ័រ បានមានប្រសាសន៍ថា គោលបំណង់របស់អង្គការមូលនិធិមិត្តភាពអាស៊ានអាស៊ីបូព៌ាគឺ “ធ្វើសកម្មភាពសប្បុរសធម៍ ចូលរួមការពារសន្តិភាព និងមិត្តភាព” ហើយមូលនិធិដោយផ្ដោតលើកម្មវិធីសប្បុរសធម៍ក្នុងសង្គមចំនួនធំបី៖ ផ្តល់ជាជំនួយដល់ការបន្សាបគ្រឿងញៀន គ្រោះធម្មជាតិនិងសុខភាពសាធារណៈ។ ក្នុងនោះដែរ មូលនិធិមានមុខងារបីធំៗគឺ៖ ការបរិច្ចាគជាសាធារណៈ ការបរិច្ចាគឯកជន និងការវិនិយោគ។ ប្រភពដ៏សំខាន់នៃមូលនិធិនឹងត្រូវស្រូបយកជំនួយសប្បុរសធម៍ពីសហគម៍អន្តរជាតិ ផ្តោតលើប្រទេសកម្ពុជា និងយកប្រទេសអាស៊ានជាគោលដៅនៃជំនួយសហការ។
អង្គការមូលនិធិមិត្តភាពនិងសន្ដិភាពអាស៊ានអាស៊ីបូព៌ា នឹងអនុវត្តកិច្ចសហប្រតិបត្តិការស្និទ្ឋស្នាលរយៈពេលវែងជាមួយគណៈកម្មការជាតិប្រឆាំងគ្រឿងញៀន និងរួមគ្នាបង្កើត “មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនអន្តរជាតិកម្ពុជា-អាស៊ាន”។ ដោយយោងតាមសំណើរគម្រោងបានបង្ហាញថា បន្ទាប់ពីគម្រោងនេះត្រូវបានបញ្ចប់ វានឹងអាចផ្ទុកអ្នកញៀនគ្រឿងញៀនប្រមាណ 3,000 នាក់ សម្រាប់ការបន្សាបជាតិពុល និងស្តារនីតិសម្បទា។ ក្នុងនោះគម្រោងសាងសង់ក្នុងពេលដំណាលគ្នារួមមានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ និងផលិតឱសថជំនួស Hempsin CBD សម្រាប់ការព្យាបាលគ្រឿងញៀន និងផែនការបណ្តុះបណ្តាលពិសេសសម្រាប់បុគ្គលិកគ្រប់គ្រងនៃមជ្ឈមណ្ឌលព្យាបាលគ្រឿងញៀន។ ការវិនិយោគដំណាក់កាលទី១នៃគម្រោងនេះមានចំនួនទឹកប្រាក់ប្រមាណជា ១៦លានដុណ្លរអាមេរិកដែលត្រូវអង្គការមូលនិធិប្រមូលបានពីសហគមន៍អន្តរជាតិ ។ យោងតាមផែនការអភិវឌ្ឍនៃគម្រោង ដោយផ្អែកលើប្រតិបត្តិការជោគជ័យរបស់ មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនអន្តរជាតិកម្ពុជា-អាស៊ាន អាចត្រូវបានចម្លងនិងផ្សព្វផ្សាយបន្តិចម្តងៗដល់បណ្តាប្រទេសអាស៊ានដើម្បីផ្តល់ផលប្រយោជន៍ដល់សង្គមក្នុងតំបន់ ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀនតំណាងប្រធានអាជ្ញាធរជាតិប្រយុទ្ឋប្រឆាំងគ្រឿងញៀន បានសម្តែងនូវការស្វាគម៍ចំពោះទស្សនកិច្ចរបស់អង្គការមូលនិធីមិត្តភាព និងសន្តិភាពអាស៊ានអាស៊ីបូព៌ា។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមស្វាគមន៍ចំពោះការដាក់ស្នើគម្រោងផែនការ “មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនអន្តរជាតិកម្ពុជា-អាស៊ាន” គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានសម្តែងការគាំទ្រ និងសហប្រតិបត្តិការយ៉ាងសកម្មសម្រាប់មូលដ្ឋាន ដើម្បីចូលរួមក្នុងបុព្វហេតុត្រួតពិនិត្យគ្រឿងញៀនជាតិ ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានធ្វើការណែនាំសំខាន់ៗស្តីពីផែនការសាងសង់ មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនអន្តរជាតិកម្ពុជា-អាស៊ាន មានដូចតទៅ៖ ១ មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនអន្តរជាតិកម្ពុជា-អាស៊ាន មានទុនវិនិយោគច្រើន ដូចច្នេះបន្ទាប់ពីសាងសង់រួច ត្រូវតែធានាប្រតិបត្តិការធម្មតានិងការអភិវឌ្ឍដោយចីរភាព ។ ២ ដោយទាញយកបទពិសោធន៍ការងារត្រួតពិនិត្យគ្រឿងញៀនថ្នាក់ជាតិ និងស្ថានភាពបច្ចុប្បន្ននៃប្រតិបត្តិការមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនដែលមានស្រាប់ វាត្រូវបានយល់ព្រមបែងចែកដីសម្បទានជាតិជាង 90 ហិកតាសម្រាប់ការសាងសង់គម្រោងនៅក្នុងខេត្តពោធ៍សាត់ ។ ៣ ការបណ្តុះបណ្តាលជំនាញដល់អ្នកញៀនគ្រឿងញៀននឹងត្រូវបញ្ជូលក្នុងចំណុចការងារសំខាន់របស់មជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀន ដើម្បីផ្តល់នូវការធានានូវជំនាញរស់រានសម្រាប់អ្នកព្យាបាលបន្សាប់គ្រឿងញៀននៅពេលត្រឡប់ទៅសង្គមវិញ ហើយនិងជៀសវាងប៉ះពាល់សង្គមជាលើកទី២ ។