គម្រោងមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនអន្តរជាតិ កម្ពុជា-អាស៊ានមានទីតាំងស្ថិតនៅខេត្តពោធិ៍សាត់ ជាទីតាំងល្អឥតខ្ចោះ ។ ការសាងសង់គម្រោងនេះផ្តល់នូវបង្អួចបង្ហាញដ៏ល្អសម្រាប់ប្រព័ន្ធយុតិ្តធម៌ ។
គម្រោងនេះគ្របដណ្តប់លើផ្ទៃដី10ហិកតា ផ្ទៃដីសាងសង់សរុប 30,000ម៉ែត្រការ៉េ និងមាន 3,000គ្រែ ក្នុងចំណោមនោះ៖ បន្ទប់ការិយាល័យមានទំហំ 5,000ម៉ែត្រការ៉េ បន្ទប់ស្តារនីតិសម្បទា និងបន្ទប់មុខងារផ្សេងទៀតមានទំហំ 25,000ម៉ែត្រការ៉េ ។ ការវិនិយោគដំណាក់កាលដំបូងមានទឹកប្រាក់ 16លានដុល្លារ ។
The Project covers 15 hectares of land, with total construction area of 30,000 square meters. The facility includes 3000 sickbeds, 5000 square meters of office space, 25,000 square meters of rehabilitation ward and other functional rooms. The first phase investment of the Project is USD16 millions.
គម្រោងនេះប្រកាន់យកនូវវប្បធម៌ស្ថាបត្យកម្មខ្មែរតែមួយគត់ ផ្ទៃគម្រោងមានទំហំ ១០ម៉ឺនម៉ែត្រការ៉េ ។ ប្លង់គឺផ្អែកលើគោលការណ៍“ធំបិទ” និង“បើកតូច” ។ ការរៀបចំគម្រោងមជ្ឈមណ្ឌលស្តារនីតិសម្បទាគ្រឿងញៀនទាំងមូល មានតំបន់អគារ តំបន់ធ្វើសកម្មភាពខាងក្រៅ (រួមទាំងកន្លែងកីឡា) និងតំបន់ផ្សេងៗទៀត។ ចំនួនអគារខ្ពស់បំផុតនៃគម្រោងសាងសង់មជ្ឈមណ្ឌលព្យាបាលគ្រឿងញៀន គឺជាអគារមានកម្ពស់ពីរជាន់ ហើយអគារនេះត្រូវបានសាងសង់ហ៊ុំព័ទ្ធជុំវិញដោយដំបូលជាប់គ្នា ដែលមានតំបន់ស្តារនីតិសម្បទា តំបន់រដ្ឋបាល មណ្ឌលវេជ្ជសាស្ត្រ និងសុខភាព តំបន់សេវាកម្មរស់នៅ តំបន់ពលកម្ម តំបន់ធ្វើសកម្មភាពខាងក្រៅ ។ល។