ការជួយអ្នកដទៃជាអំពើសប្បុរសធម៌
AEAFAPF

លោកប្រធាន អង្គការមូលនិធិមិត្តភាពនិងសន្តិភាពអាស៊ានអាស៊ីបូព៌ា​;លោកឧកញ៉ា ឆាវ អ៊ីនទ័រ ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិកម្ពុជា គឺ​ជា​ឯកអគ្គរដ្ឋទូត​សន្តិភាព និង​ជា​សប្បុរសជន​ដែលទទួលបានការស្វាគមន៍ពី​សហគមន៍​អន្តរជាតិ ។ ចាប់តាំងពីឆ្នាំ 2011 មក លោកបានរៀបចំអង្គការសប្បុរសធម៌ ហើយបានបរិច្ចាកដោយផ្ទាល់នូវអាហារ និងសម្ភារៈប្រើប្រាស់ដល់តំបន់គ្រោះមហន្តរាយ និងស្ថាប័នរដ្ឋាភិបាលផ្សេងៗទៀតប្រមាណជាង 20 លានដុល្លារសហរដ្ឋអាមេរិក។ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដពាសពេញពិភពលោកក្នុងឆ្នាំ ២០២០ មក លោកក៏បានបរិច្ចាគ និងប្រគល់សម្ភារៈបង្ការជំងឺ ឱសថ និងអាហារ ដល់ក្រសួងសុខាភិបាល កាកបាទក្រហម និងស្ថាប័នផ្សេងទៀត ក្នុងនាមស្ថាប័ននិងបុគ្គលចំនួនជាង ២ លានដុល្លារសហរដ្ឋអាមេរិកដែរ។ សុខភាពគឺជាតម្រូវការជារៀងរហូតរបស់មនុស្សជាតិ ហើយសន្តិភាពគឺជាសុខុមាលភាពរបស់មនុស្សក្នុងសកលលោក។ ការចាប់បដិសន្ធិឡើងនៃអង្គការមូលនិធិមិត្តភាពនិងសន្តិភាពអាស៊ានអាស៊ីបូព៌ា គឺបង្កើតឡើងដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ស្ថានភាព និងឈរ​នៅ​ពេល​វេលាជាក់ស្តែង​ ។ អាស្រ័យហេតុនេះ យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា លោកឧកញ៉ា ឆាវ អ៊ីនទ័រ សាមគ្គីជាមួយក្រុមឥស្សរជនមិត្តភាពរបស់លោកឧកញ៉ា ដើម្បីធ្វើការជាមួយពួកយើងទាំងអស់គ្នាក្នុងគោលបំណងដើម្បីសន្តិភាព មិត្តភាព សុចរិតភាព និងការងារសប្បុរសធម៌ ដើម្បីដឹកនាំអង្គការមូលនិធិក្នុងការអភិវឌ្ឍជារួមមួយ ហើយនេះនឹងធ្វើអោយក្តីសុបិន និងទំនួលខុសត្រូវរបស់គាត់ភ្ជាប់ជាមួយគ្នា។្នា។