លោកប្រធាន CHAO YUNTER បានប្រគល់​សម្ភារៈ​សប្បុរសធម៌​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា
AEAFAPF

លោកឧកញ៉ា CHAO YUNTER ប្រធាននាយកដ្ឋានសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិកម្ពុជា និងជាប្រធានមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានបូព៌ា បានប្រគល់អំណោយសម្ភារៈតម្រូវការចាំបាច់​ សំរាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ មួយចំនួនធំរបស់ស្ថាប័នសប្បុរសធម៌អន្តរជាតិជូនលោកDenis Laurant អ្នកទទួលបន្ទុកកិច្ចការមន្ទីរពេទ្យគន្ធបុប្ផា ។

AEAFAPF

លោកDenis Laurant អ្នកទទួលបន្ទុកកិច្ចការមន្ទីរពេទ្យគន្ធបុប្ផា បានប្រគល់វិញ្ញាបណ្ណប័ត្រជូនចំពោះលោកឧកញ៉ា CHAO YUNTER

តាមការផ្តើមគំនិតដោយនាយកដ្ឋានសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិកម្ពុជា និងមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានបូព៌ា បានទទួលការឆ្លើយតបពីស្ថាប័នសប្បុរសធម៌អន្តរជាតិ និងបុគ្គលជាច្រើន ដោយពួកគេបានរួមគ្នាបរិច្ចាគសម្ភារៈការពារជំងឺរាតត្បាតកូវិដ-១៩ ចំនួន 450,000ដុល្លារអាមេរិក ដល់មន្ទីរពេទ្យគន្ធបុប្ផា ដែលក្នុងនោះមានម៉ាសការងារ ម៉ាស៊ីនផ្តល់សញ្ញាការងារមហារីកតាមប្រព័ន្ធ AI ឧបករណ៍តេស្តរកកូវិដ-១៩ ជេលសំលាប់មេរោគ ។ល។

លោកឧកញ៉ា CHAO YUNTER បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ សម្ភារប្រឆាំងជំងឺរាតត្បាតកូវិដ-១៩ជាច្រើនត្រូវបានឧបត្ថម្ភតាមរយៈនាយកដ្ឋានសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិកម្ពុជា និងមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានបូព៌ា ដើម្បីគាំទ្រដល់ព្រះរាជវង្សានុវង្សកម្ពុជា ក្រសួងសុខាភិបាល និងមន្ទីរពេទ្យគន្ធបុប្ផា សរុបមានតម្លៃជាង ២លានដុល្លារអាមេរិក ។

AEAFAPF

លោកប្រធាន CHAO YUNTER បានទស្សនាបន្ទប់កុមាសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផា

លោកប្រធាន CHAO YUNTER សូមកោតសរសើរចំពោះការរួមចំណែករបស់មន្ទីរពេទ្យគន្ធបុប្ផាលើសុខុមាលភាពកុមារ និងសង្គមកម្ពុជា ។ លោកបានមានប្រសាសន៍ថា ក្រោមឥទ្ធិពលនៃការរីករាលដាលជំងឺកូវិដ-១៩នេះ ប្រទេសជាច្រើនកំពុងជួបប្រទះវិបត្តិសុខភាពសាធារណៈដ៏ធំបំផុតនៅក្នុងសតវត្សនេះ ប្រព័ន្ធសុខាភិបាលរបស់ប្រទេសកម្ពុជាមានភាពអន់ថយ ។ ទោះបីជាក្នុងស្ថានភាពអន់ថយបែបនេះ មន្ទីរពេទ្យគន្ធបុប្ផាអាចផ្តល់ជូនការព្យាបាលកុមារដោយឥតគិតថ្លៃ និងសេវាថែទាំកម្រិតខ្ពស់ ។ ជាដំណឹងល្អសម្រាប់កុមារកម្ពុជា ហើយក៏ជាសុច្ឆន្ទៈដ៏ធំធេងរបស់មន្ទីរពេទ្យគន្ធបុប្ផា និងបុគ្គលិកទាំងអស់មានចំពោះសង្គមកម្ពុជា ។

លោកប្រធាន CHAO YUNTER បានអំពាវនាវដល់ស្ថាប័ន និងបុគ្គលដទៃទៀតដើម្បីជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ចូលរួមគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃរបស់មន្ទីរពេទ្យ និងសន្យាបន្តរៃអង្គាសថវិកា និងសម្ភារៈសម្រាប់ជួយដល់មន្ទីរពេទ្យ ។

AEAFAPF

លោកDenis Laurant អ្នកទទួលបន្ទុកកិច្ចការមន្ទីរពេទ្យគន្ធបុប្ផា បានថ្លែងអំណរគុណដល់នាយកដ្ឋានសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិកម្ពុជា និងមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានបូព៌ា លោកបានមានប្រសាសន៍ថា ក្រោមកិច្ចប្រតិបត្តិការដ៏ស្មោះសរបស់លោកឧកញ៉ា CHAO YUNTER ជំនួយនេះនឹងផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកពេទ្យ និងកុមារកម្ពុជាកាន់តែច្រើនថែមទៀត ។

លោកក៏បានលើកឡើងអំពីជំនួយកន្លងមករបស់លោកឧកញ៉ា CHAO YUNTER ផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ហើយសង្ឃឹមថាស្ថាប័ន និងបុគ្គលជាច្រើនទៀតនឹងចូលរួមក្នុងកម្មវិធីសប្បុរសធម៌របស់កុមារកម្ពុជា ។

ថ្ងៃទី១២ ខែសីហា ឆ្នាំនេះ ប្រធានមូលនិធិលោកឧកញ៉ា CHAO YUNTER ក៏បានប្រគល់សម្ភារៈចាំបាច់បន្ទាន់ដែលមានតម្លៃ ៣៥ម៉ឺនដុល្លារអាមេរិក សម្រាប់បង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ-១៩ ជូនដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលផងដែរ ។ អំណោយទាំងនោះបានមកពីអង្គការសប្បុរសធម៌មកពីគ្រប់មជ្ឈដ្ឋាន ដែលមួយចំនួន ត្រូវបានបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា ។

មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ១៩៩២ ។ ចន្លោះឆ្នាំ២០១២ដល់ឆ្នាំ២០១៨ ទឹកប្រាក់សរុបចំនួន ៦៣២ លានដុល្លារត្រូវបានចំណាយដើម្បីផ្តល់ការព្យាបាលដោយឥតគិតថ្លៃដល់កុមារក្រីក្រនៅកម្ពុជា ។ បច្ចុប្បន្ននេះ ថវិកាជាង80%សម្រាប់មន្ទីរពេទ្យគន្ធបុប្ផាបានមកពីការបរិច្ចាកពីជនសប្បុរសធម៌ ហើយថវិកាដែលនៅសេសសល់គឺផ្តល់ដោយរដ្ឋាភិបាលកម្ពុជា និងប្រទេសស្វីស ។ មន្ទីរពេទ្យនេះផ្តល់ការថែទាំព្យាបាលដោយឥតគិតថ្លៃដល់កុមារយ៉ាងហោចណាស់ 15លាននាក់ ។ មន្ទីរពេទ្យត្រូវការយ៉ាងហោចណាស់ $120,000ដុល្លារអាមេរិក សំរាប់ចំណាយលើប្រតិបត្តិការមួយថ្ងៃ ។