នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ លោកឧកញ៉ា ឆាវ អ៊ីនទ័រ ប្រធានអង្គការមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានអាស៊ីបូព៌ា និងជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិកម្ពុជា បានប្រគល់សម្ភារសម្រាប់ប្រើប្រាស់សង្រ្គោះបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលមានតម្លៃជាទឹកប្រាក់ស្មើនឹង៣៥០.០០០ដុល្លារអាមេរិក ជូនដល់ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា។ លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកវេជ្ជបណ្ឌិត Denis Laurent ដែលអ្នកទទួលខុសត្រូវនៃមន្ទីរពេទ្យកុមារគន្ធបុប្ផា ក៏បានចូលរួមក្នុងពិធីប្រគល់អំណោយនេះផងដែរ។
ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ឲ្យបានឆាប់តាមដែលអាចធ្វើបាន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានដាក់ស្នើជំនួយជាសម្ភារទៅកាន់អង្គការមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានអាស៊ីបូព៌ាតាមរយៈលោកឧកញ៉ា ឆាវ អ៊ីនទ័រ ដែលជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍អន្តរជាតិ ហើយសំណើរនោះទទួលបានការឆ្លើយតបយ៉ាងវិជ្ជមាន។ អង្គការមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានអាស៊ីបូព៌ា បានរៀបចំយ៉ាងឆាប់រហ័សនូវសហគ្រាសដែលមានការយកចិត្តទុកដាក់ជាច្រើន និងបានបរិច្ចាគសម្ភារសង្រ្កោះបន្ទាន់មួយចំនួនធំសម្រាប់ការបង្ការ និងគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ រួមមានម៉ាស់ចំនួន៥០ម៉ឺនបន្ទះ ឧបករណ៍វិភាគសំណាកចំនួន៣គ្រឿង សារធាតុតេស្ដរកជំងឺវីរុសកូវីដ-១៩(Detection Reagent) ៦០០ប្រអប់ ឧបករណ៍រកគំរូសំណាកចំនួន៦០០សម្រាប់ និងប្រេងសាជី (Sea Buckthorn) ចំនួន៥០០ដប។