អង្គការមូលនិធិបានបរិច្ចាគអង្ករដល់ខេត្តជាប់ព្រំប្រទល់ដើម្បីគាំទ្រក្នុងកិច្ចការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩
AEAFAPF
AEAFAPF

នៅថ្ងៃទី១៦ ខែមេសា តាមរយៈលោក EVAN CHA ដែលជាជំនួយការរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី​ លោកឧកញ៉ា ឆាវ អ៊ីនទ័រ ដែលជាប្រធានអង្គការមូលនិធិមិត្តភាព និងសន្តិភា​​ពអាស៊ានអាស៊ីបូព៌ា បានប្រគល់អង្ករចំនួន ៣០តោន ជូនដល់បញ្ជាការដ្ឋានអង្គរក្សរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃដូចជា ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

ចាប់តាំងពីខែមេសាមក ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាកាន់តែធ្ងន់ធ្ងរឡើងៗ ទីក្រុងនិងខេត្តជាច្រើនត្រូវបានបិទខ្ទប់មិន​ឲ្យមានការ​ចេញ​ចូល ហើយការផ្គត់ផ្គង់ស្បៀងអាហារមានការខ្វះខាតជាខ្លាំង។ ខេត្តជាប់ព្រំប្រទល់កម្ពុជា-ថៃដូចជា ខេត្តបាត់ដំបង និងបន្ទាយមានជ័យដែលនៅឆ្ងាយពីរាជធានីភ្នំពេញ មានពលករជាច្រើននាក់បានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសថៃ ប៉ុន្តែដោយសារតែជំងឺរាតត្បាតនេះ ពួកគាត់មិនអាចចេញទៅធ្វើការបានជាបណ្តោះអាសន្ន ហើយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្តល់ជំនួយផ្ជាថវិកាជាច្រើនលើកដល់បណ្តាខេត្តជាប់ព្រំប្រទ​ល់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ នេះ។ ដើម្បីជាការឆ្លើយតបទៅនឹងស្ថានភាពបែ​នេះ អង្គការមូលនិធិបានទិញនូវអង្ករចំនួន៣០តោនបរិច្ចាគដល់ខេត្តជាប់ព្រំប្រទល់មួយចំនួន សម្រាប់ជួយគាំទ្រដល់ប្រជាជនក្នុងតំបន់នោះប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩នេះ។

លោកឧកញ៉ា ឆាវ អ៊ីនទ័រ បានមានប្រសាសន៍ថា ពេលនេះគឺជាពេលសំខាន់ក្នុងការបង្ការ និងគ្រប់គ្រងជំងឺកូវីដ-១៩នៅកម្ពុជា ប្រជាពលរដ្ឋមួយចំនួនបានជួបនូវការលំបាកជាបណ្តោះអាសន្ន ជាពិសេសគឺប្រជាពលរដ្ឋរស់នៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ ពួកគាត់ត្រូវការការយកចិត្តទុកដាក់បន្ថែម ខ្ញុំសង្ឃឹមថាអង្ករទាំងនេះអាចជួយប្រជាជននៅទីនោះអោយរួចផុតពីគ្រាដែលលំបាកនេះ។

ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដចូលក្នុងសហគមន៍ អង្គការមូលនិធិមិត្តភាព និងសន្តិភាពអាស៊ានអាស៊ីបូព៌ា បានបំពេញទំនួលខុសត្រូវផ្នែកសង្គមរបស់ខ្លួនយ៉ាងពេញលេញ ហើយបានប្រគល់អំណោយជាសម្ភារប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជូនដល់កងអង្គរក្សសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាកបាទក្រហមកម្ពុជា និងបណ្តាខេត្តពាក់ព័ន្ធមួយចំនួនដែលជាតំបន់រងគ្រោះដោយគ្រោះមហន្តរាយផងដែរ។